(ព្រៃវែង)៖ នៅវេលាម៉ោង១០៖៤០នាទីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាប់ផ្តើមជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងកម្លាំងប្រដាប់អាវុធ នៅសាលាខេត្តព្រៃវែង។
មុននេះមកកាន់សាលាខេត្ត, សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នៅវិទ្យាល័យ ហ៊ុន សែនកំពង់លាវ និងវិទ្យាល័យព្រះអង្គឌួង និងជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្នុងក្រុងព្រៃវែង បន្ទាប់ពីបានទៅដល់ខេត្តនេះ កាលពីព្រឹកព្រហាម, នេះបើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News នៅខេត្តព្រៃវែង៕