Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាករសជាតិ ឈុតក្តីស្រឡាញ់ពិសេស ពី Costa Coffee ចាប់ផ្តើម​ពីថ្ងៃនេះ​ដល់ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ២០១៧!

07-02-2017 16:45

(ភ្នំពេញ)៖ កាហ្វេ ខូស្តារ (Costa Coffee) មានកិត្តិយសក្នុងការផ្តល់ជូនពិសេស ក្នុងខែនៃក្តីស្រឡាញ់ នូវឈុតក្តីស្រឡាញ់ ពិសេសជាមួយតម្លៃត្រឹមតែ $៦.៥០ប៉ុណ្ណោះ ដែលមានលក់គ្រប់សាខា ហាងកាហ្វេ​ ខូស្តារ ទូទាំងប្រទេសលើកលែង​សាខាព្រលានយន្តហោះ ចាប់ពីថ្ងៃទី០៧ ដល់១៤ ខែកុម្ភៈ ឆ្នាំ២០១៧។

សូមរីករាយការញ៉ាំឈុតក្តីស្រឡាញ់ ដែលរៀបចំដោយសម្រិតសម្រាំងពីកាហ្វេ ខូស្តារ។

គួរំលឹកផងដែរថា បច្ចុប្បន្ននេះ ហាងកាហ្វេ ខូស្តារ មានចំនួន ៧ ហាងនៅក្នុងប្រទេសកម្ពុជារួមមាន សាខាបឹងកេងកង សាខាផ្សារទំនើបអ៊ីអនម៉ល សាខាសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សាខាមាត់ទន្លេសាខាសៀមរាប (King Road) សាខាព្រលានយន្តហោះភ្នំពេញអន្តរជាតិ និងសៀមរាប។

ហាង កាហ្វេ ខូស្តារ ត្រូវបាននាំចូល និងចែកចាយស្របច្បាប់សម្រាប់ទីផ្សារកម្ពុជាដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)៕