(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នឹងរៀបចំវេទិការស្ដីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុននេះ នាទីស្ដីការក្រសួង ក្រោយអធិបតីភាព លោករដ្ឋមន្ដ្រី សាយ សំអាល់។
នេះបើតាម សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។
ក្រសួងបរិស្ថាន បញ្ជាក់ថា វេទិកានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីអនុញ្ញាតិឲ្យថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃក្រសួងស្ថាប័នរដ្ឋ និងតំណាងដៃគូអភិវឌ្ឍន៍ ក៏ដូចជាសហគមន៍មូលដ្ឋាន ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ នៃការអនុវត្តស្មារតីវេទិកាស្ដីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕