(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក (យប់៣លើក) បណ្ដាលឲ្យមនុស្សស្លាប់២នាក់ របួសធ្ងន់៨នាក់ និងរបួសស្រាល២នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍០៧ លើកនេះបណ្ដាលឲ្យខូតខាតយានយន្ដ សរុបចំនួន១១គ្រឿង រួមមានម៉ូតូ ចំនួន៦គ្រឿង រថយន្ដធុនតូចចំនួន៣គ្រឿង, រថយន្ដតូច១គ្រឿង និងអ្នកថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យ កើតមានគ្រោះថា្នក់ចរាចរណ៍រួមមានល្មើសល្បឿន១លើក, មិនគោរពសិទ្ធិ៣លើក, មិនប្រកាន់ស្ដាំ១លើក, ប្រជែង១លើក និងងងុយដេក១លើក។
សូមបញ្ជាក់ថារយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ដល់ថ្ងៃទី០៣ ខែកុម្ភៈ មានករណីគ្រោះថ្នាក់ចរាចរណ៍កើត
ឡើងចំនួន១៨លើក បណ្ដាលឲ្យមនុស្សស្លាប់៩នាក់ រង់របួសធ្ងន់ចំនួន១៧នាក់ និងរបួសស្រាលចំនួន៥នាក់៕