(បន្ទាយមានជ័យ)៖ ភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឈមច្រកទ្វារខ្លោងលឹក ស្រុកអារញ្ញប្រាថេប ប្រទេសថៃ ក្នុងឆ្នាំ២០១៦ សរុបចំនួន៤២៨,៧៩៦នាក់ កើនឡើង៩.៤៥ភាគរយ។ នេះយោងតាមរបាយការណ៍ ដែលបង្ហាញក្នុង សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧។
ក្នុងពិធីនេះ ត្រូវបានធ្វើឡើង ក្រោមវត្តមាន លោក សុន គន្ធរ រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងលោក លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាច្រើននាក់ទៀតផងដែរ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៦នេះ ខេត្តបន្ទាយមានជ័យ ភ្ញៀវទេសចរបរទេស ដែលចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងឆ្នាំ២០១៦កន្លង សរុបចំនួន៤២៨,៧៩៦នាក់ កើនឡើង៩.៤៥ភាគរយ បើប្រៀបធៀបនិងឆ្នាំ២០១៥ ភ្ញៀវចូលមកលេងកាស៊ីណូនៅក្រុងប៉ោយប៉ែត មានចំនួន៤៣៤,៩៥៤នាក់ និងភ្ញៀវទេសចរមកកម្សាន្ដក្នុងរមណីយដ្ឋាននានាក្នុងរាជធានី ខេត្ត ស្រុក ក្រុង ចំនួន៧០៦,៧២៧នាក់ និងស្នាក់នៅចំនួន១១០,១២៣នាក់ ក្នុងនោះមានភ្ញៀវបរទេស៤,១១៦នាក់។
លោក លោក លេង វី បានលើកឡើងថា ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ចូលមកកម្សាន្ដក្នុងប្រទេសកម្ពុជា បានគឺត្រូវយកចិត្តទុកលើសេវាកម្មមប្រើភ្ញៀវឲ្យបានល្អប្រសើរ ហើយភ្ញៀវអន្តរជាតិឲ្យមានការចំណាប់អារម្មណ៍ និងមកកម្សាន្ដក្នុងប្រទេសកម្ពុជា ច្រើនអាចរកចំណូលសម្រាប់ប្រជាពលរដ្ឋប្រកបមុខរបប រកស៊ីកាត់បន្ថយចំណាក់ស្រុក និងភាពក្រីក្រី ជូនប្រជាពលរដ្ឋ៕