Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចក្រឡាហោម ស ខេង បានដឹកនាំក្រុម​គ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះពិនិត្យ​​ព្យាបាល​ជំងឺ​ជូន ប្រជាពលរដ្ឋ ​​នៅខេត្តព្រៃវែង

14-01-2017 12:46

(ព្រៃវែង)៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានដឹក​នាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះពិនិត្យ​ព្យាបាល​ជំងឺជូន​ប្រជាពលរដ្ឋ នៅ​​ក្នុងស្រុកពាមជរ ខេត្តព្រៃវែង នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ។

នៅក្នុងប្រតិបត្តិការ ចុះពិនិត្យ​ព្យាបាល​ជំងឺ ​ជូន​ប្រជាពលរដ្ឋនាពេលនេះ ក្រុមគ្រូពេទ្យបានពិនិត្យព្យាបាល ជំងឺកុមារ ជំងឺស្ត្រី ជំងឺទូទៅ ការវះ​កាត់​ខ្នាត​តូច។ ក្រៅពីនេះ ក្រុមគ្រូពេទ្យក៏បានផ្តល់អាហារបំប៉ន​សុខភាព​ចំនួន​៣០០​កំប៉ុងសម្រាប់ជូនចាស់ៗ ផងដែរ។

បើតាមការបញ្ជាក់ឲ្យដឹងពី លោក ស សុខា នៅលើបណ្តាញ Facebook បានឲ្យដឹងថា ទាំងការពិនិត្យព្យបាលជំងឺ និងការ ជូនអាហារបំប៉នដល់ចាស់ៗនេះ គឺពុំគិតថ្លៃ និងពុំគិតអំពីគណបក្សនយោបាយនោះឡើយ៕