(កណ្ដាល)៖ យុវចាស់វ័យ៥១ឆ្នាំ ត្រូវកម្លាំងនគរបាលស្រុកខ្សាច់កណ្ដាល ចាប់ខ្លួនបន្ទាប់ពីល្បួងក្មេងស្រីវ័យ១៥ឆ្នាំ ចូលរំលោភបានសម្រេចនៅក្នុងផ្ទះ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិតាំងឬស្សី ឃុំ រកាជន្លឹង ស្រុកខ្សាច់ណ្តាល ខេត្តណ្តាល។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ ជិះកង់ទៅបេះផ្លែពុទ្រ្ធានៅស្ពានទី១ខាងត្បូងភូមិ ពេលជិះកង់ជិតដល់ក៏ត្រឡប់មកវិញ មកដល់មុខផ្ទះជនសង្ស័យ មានមនុស្សស្រីម្នាក់មិនស្គាល់ឈ្មោះ បានហៅជនរងគ្រោះឲ្យចូលអង្គុយលេងផ្ទះជនសង្ស័យ ពេលចូលអង្គុយបានបន្តិចមនុស្សស្រីនោះ បានដើរចេញបាត់ បន្ទាប់មកជនសង្ស័យឲ្យលុយជនរងគ្រោះ១៥០០៛ ទៅទិញទឹកអំពៅពេលទិញបានជនរងគ្រោះយកមកជនសង្ស័យ ហើយជនសង្ស័យឲ្យទៅឈ្មោះ អយ អាត់ ១ថង ជនរងគ្រោះ១ថង ខ្លួនឯង១ថង។
នគរបាលបន្ថែមថា ពេលផឹកទឹកអំពៅអស់ជនសង្ស័យបានចាប់ទាញដៃជនរងគ្រោះ ចូលក្នុងបន្ទប់ក្រោមផ្ទះជនសង្ស័យហើយ ធ្វើសកម្មភាពរំលោភសេពសន្ថវះលើជនរងគ្រោះបានសំរេច ជនសង្ស័យ គំរាមជនរងគ្រោះមិនឲ្យប្រាប់ឪពុកម្តាយ។ បើតាមសម្ដីនគរបាល ពេលជនសង្ស័យចាប់រំលោភជនរងគ្រោះនោះឈ្មោះ អយ អាត់ ក៏នៅក្រោមផ្ទះនោះដែរ។
ក្រោយកើតហេតុជនរងគ្រោះ បានទៅប្រាប់ម្ដាយ ហើយម្ដាយបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍រកាជន្លឹង ពេលនោះកម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យបញ្ជូន មកអធិការដ្នាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕