(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក (យប់៧លើក) បណ្ដាលឲ្យមនុស្សស្លាប់៨នាក់ របួសធ្ងន់ ១៣នាក់ និងរបួសស្រាលចំនួន១៧នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១២ លើកនេះបណ្ដាលឲ្យខូតខាតយានយន្ដ សរុបចំនួន២០គ្រឿង រួមមានម៉ូតូ ចំនួន១២គ្រឿង រថយន្ដធុនតូចចំនួន៥គ្រឿង, រថយន្ដធុនធំ៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថា្នក់ចរាចរណ៍រួមមាន ល្មើសល្បឿន២លើក, ស្រវឹង២លើក, មិនប្រកាន់ស្ដាំ១លើក, បត់គ្រោះថ្នា២លើក, មិនគោរពសិទ្ធ១លើក និងកត្តាយានយន្ដ២លើក។
សូមបញ្ជាក់ថារយៈ០៨ថ្ងៃចាប់ពីថ្ងៃទី ០១ដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៩៦លើក បណ្ដាលឲ្យមនុស្សស្លាប់៤៤នាក់ រងរបួសធ្ងន់ចំនួន៩៤ នាក់ និងរងរបួសស្រាលចំនួន ៥៨នាក់៕