(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្ដីប្រកាសបញ្ជាក់ថា គណៈកម្មការរដ្ឋបាលរបស់ខ្លួន នឹងធ្វើការចុះផ្សព្វផ្សាយសេចក្ដីប្រកាស អំពីការកំណត់តំបន់វិនិច្ឆ័យនៅក្នុងភូមិឃុំមួយចំនួន ក្នុងស្រុកស្អាង និងស្រុកកៀនស្វាយ ចាប់ពីថ្ងៃ០៩-១០ ខែមករា ឆ្នាំ២០១៧ ដើម្បីធ្វើការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ជូនប្រជាពលរដ្ឋដែលមានវិវាទជាមួយ លោកឧកញ៉ា ឡោក ហ៊ួរ ហើយទើបត្រូវបានរាជរដ្ឋាភិបាល ដោះស្រាយរួចរាល់ ដោយសម្រេចឲ្យឧកញ៉ា ឡោក ហ៊ួរ កាត់ដីជូនប្រជាពលរដ្ឋវិញ។
តាមសេចក្ដីប្រកាស ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ទីតាំងដែលរដ្ឋបាលខេត្តកណ្ដាល ត្រូវចុះផ្សព្វផ្សាយសេចក្ដីប្រកាស អំពីការកំណត់តំបន់វិនិច្ឆ័យទាំងនោះ រួមមាន៖ ទីតាំងទី១.ភូមិលេខ៤ ភូមិលេខ៥ និងភូមិឫស្សី ឃុំប្រាសាទ ស្រុកស្អាង, ទីតាំងទី២.ភូមិគគីរធំ ភូមិពោធិ៍មៀវ ភូមិវាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ, ទីតាំងទី៣.ភូមិជ័យឧត្តម ភូមិព្រែកតាកែវ ភូមិជ្រោយដង ភូមិស្ទឹង ភូមិព្រែកព្រែង ភូមិសំរោងធំ ឃុំសំរោងធំ ស្រុកកៀនស្វាយ, និងទីតាំងទី៤.ភូមិកណ្ដាលក្រោម ភូមិកណ្ដាលលើ ភូមិព្រែកពុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ។
សេចក្ដីប្រកាសបានបន្តថា ទីតាំងទាំងអស់នេះ រដ្ឋបាលខេត្តកណ្ដាលនឹងធ្វើការចុះផ្សព្វផ្សាយ ចាប់ពីថ្ងៃ០៩-១០ ខែមករា ឆ្នាំ២០១៧៕
សូមអានខ្លឹមសារលម្អិតក្នុងសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកណ្ដាល ដូចខាងក្រោម៖