(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក (យប់៩លើក) បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ របួសធ្ងន់ ១៥នាក់ និងរបួសស្រាល៩នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៣ លើកនេះបណ្ដាលឲ្យខូតខាតយានយន្ដ សរុបចំនួន២៣គ្រឿង រួមមានម៉ូតូ ចំនួន១៨គ្រឿង រថយន្ដធុនតូចចំនួន៥គ្រឿង,
ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថា្នក់ចរាចរណ៍រួមមាន ល្មើសល្បឿន៤លើក,ស្រវឹង១លើក, ប្រជែង៣លើក,ប្រជែង៣លើក, មិនគោរពសិទ្ធិ១លើក និងបត់គ្រោះថ្នាក់២លើក។
សូមបញ្ជាក់ថារយៈ០១ថ្ងៃចាប់ពីថ្ងៃទី ០៣ ខែមករា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣៧លើក បណ្ដាលឲ្យមនុស្សស្លាប់១៣នាក់ រងរបួសធ្ងន់ចំនួន៤៥ នាក់ និងរងរបួសស្រាលចំនួន ១៩នាក់៕