(ភ្នំពេញ)៖ យ៉ាងហោចណាស់មាន ប្រជាពលរដ្ឋ៤នាក់បានស្លាប់ និង១៨នាក់រងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ម្សិលមិញ នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
របាយការណ៍ដដែលបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើក បានបណ្តាលឲ្យខូចខាតម៉ូតូ១០គ្រឿង រថយន្តតូច៥គ្រឿង និងរថយន្តធំ១គ្រឿង ហើយមូលហេតុដែលនាំឲ្យគ្រោះថ្នាក់មាន បើកបរលើសល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែង ស្រវឹង។
ដោយឡែកសម្រាប់រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ២ ខែមករា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ២៤លើក ស្លាប់១០នាក់ និងរបួស៤០នាក់៕