(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក (យប់៤លើក) បណ្ដាលឲ្យមនុស្ស របួសធ្ងន់ ៧នាក់ និងរបួសស្រាល២នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៥ លើកនេះបណ្ដាលឲ្យខូតខាតយានយន្ដ សរុបចំនួន៩គ្រឿង រួមមានម៉ូតូ ចំនួន៧គ្រឿង រថយន្ដធុនតូចចំនួន១គ្រឿង និងកង១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថា្នក់ចរាចរណ៍រួមមាន ល្មើសល្បឿន២លើក, ស្រវឹង១លើក និងបត់គ្រោះថ្នាក់១លើក។
សូមបញ្ជាក់ថារយៈ៣១ថ្ងៃចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣៦២លើក បណ្ដាលឲ្យមនុស្សស្លាប់១៤១នាក់ រងរបួសធ្ងន់ចំនួន ៣៧១នាក់ និងរង់របួសស្រាលចំនួន ២៧៤នាក់៕