(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក (យប់៨លើក) បណ្ដាលឲ្យមនុស្សស្លាប់៧នាក់ របួសធ្ងន់១៣នាក់ និងរបួសស្រាល៨នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៤ លើកនេះបណ្ដាលឲ្យខូតខាតយានយន្ដ សរុបចំនួន២៧គ្រឿង រួមមានម៉ូតូ ចំនួន១៥គ្រឿង រថយន្ដធុនតូចចំនួន៣គ្រឿង រថយន្ដធុនធំចំនួន៩គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថា្នក់ចរាចរណ៍រួមមាន ល្មើសល្បឿន៣លើក, មិនប្រកាន់ស្ដាំ៣លើក, មិនគោរពសិទ្ធិ២លើក, ស្រវឹង២លើក, ប្រជែង២លើក, បត់គ្រោះថ្នាក់១លើក និងកត្តាយានយន្ដ១លើក។
សូមបញ្ជាក់ថារយៈ២៨ថ្ងៃចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣៣៤លើក បណ្ដាលឲ្យមនុស្សស្លាប់១២៨នាក់ រងរបួសធ្ងន់ចំនួន ៣៤៧នាក់ និងរងរបួសស្រាលចំនួន ២៥៤នាក់៕