(ភ្នំពេញ)៖ រយៈពេល១១ខែ ឆ្នាំ២០១៦នេះ ប្រទេសកម្ពុជាដែលគេដឹងថា​ ជាប្រទេសដែលផលិតស្រូវសល់ច្រើននោះ បាននាំចេញអង្ករជិត៥០ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ កើតឡើង៥ភាគរយ បើធៀបនិងរយៈពេលដូចគ្នាឆ្នាំ២០១៥។

ក្រុមហ៊ុនចំនួន៨៣ បានចូលរួមចំណែកក្នុងការនាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ ចំនួនជាង៦០ប្រទេស។

ខាងក្រោមនេះ ជាបញ្ជីឈ្មោះប្រទេសទាំង១០ ដែលនាំចូលអង្ករ ពីកម្ពុជាច្រើនជាងគេ៖

១៖ ប្រទេសចិន នាំចូលអង្ករពីកម្ពុជា ១០៧,០៩១តោន។

២៖ ប្រទេសបារាំង នាំចូលអង្ករពីកម្ពុជា ៧០,២៧១តោន។

៣៖ ប្រទេសប៉ូឡូញ នាំចូលអង្ករពីកម្ពុជា ៦០,០៧៣តោន។

៤៖ ប្រទេសម៉ាឡេស៊ី នាំចូលអង្ករពីកម្ពុជា ៣៣,៥៨២តោន។

៥៖ ប្រទេសហូឡង់ នាំចូលអង្ករពីកម្ពុជា ២៤,៥១០តោន។

៦៖ ប្រទេសប៊ែលហ្សិក នាំចូលអង្ករពីកម្ពុជា ២០,៧៦១តោន។

៧៖ ប្រទេសឆែក នាំចូលអង្ករពីកម្ពុជា ១៨,៣៣៨តោន។

៨៖ ប្រទេសអង់គ្លេស នាំចូលអង្ករពីកម្ពុជា ១៨,០៩២តោន។

៩៖ ប្រទេសអ៊ីតាលី នាំចូលអង្ករពីកម្ពុជា ១៦,០០៥តោន។

១០៖ ប្រទេសអាឡឺម៉ង់ នាំចូលអង្ករពីកម្ពុជា ១៣,៨៨៤តោន។

ដោយឡែកសម្រាប់ក្រុមហ៊ុនទាំង១០ ដែលនាំចេញអង្ករបានច្រើនជាងគេវិញរួមមាន៖

១៖ ក្រុមហ៊ុនខ្មែរហ្វូដ របស់ឧកញ៉ា គឹម សាវុធ នាំចេញអង្ករបាន ៤០,៥៤៣តោន។

២៖ ក្រុមហ៊ុន Nicoline Rice នាំចេញអង្ករបាន ៣៩,៨១៣តោន។

៣៖ ក្រុមហ៊ុន Cristal Rice នាំចេញអង្ករបាន ៣៨,៤២៨តោន។

៤៖ ក្រុមហ៊ុន Amru Rice របស់លោកឧកញ៉ា សុង សារ៉ន នាំចេញអង្ករបាន ៣៨,១១៦តោន។

៥៖ ក្រុមហ៊ុនបៃតង របស់ឧកញ៉ា ភូ ពុយ នាំចេញអង្ករបាន ៣៦,១៩៤តោន។

៦៖ ក្រុមហ៊ុន Golden Rice របស់លោក សុខ ហាច នាំចេញអង្ករបាន ២៩,៣៦៦តោន។

៧៖ ក្រុមហ៊ុន City Rice នាំចេញអង្ករបាន ២៨,៣៦១តោន។

៨៖ ក្រុមហ៊ុន International Rice Tranding នាំចេញអង្ករបាន ២៧,០៤៩តោន។

៩៖ ក្រុមហ៊ុន TOT នាំចេញបាន ១៩,៣១១តោន។

១០៖ ក្រុមហ៊ុន Signatures of Asain របស់ឧកញ៉ា ចាន់ សុឃាំង នាំចេញបាន ១៧,២៤៧តោន៕