ប្រធាន គ.ជ.ប ផ្ដល់អនុសាសន៍៤ចំណុច ឲ្យមន្រ្តីកិច្ចសន្យា យកទៅពិនិត្យពិចារណាបន្ត ក្រោយបំពេញការងាររយៈពេលជាង៤ខែ
08-12-2016 17:44
(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផ្ដល់នូវអនុសាសន៍ចំនួន៤ចំណុច ប្រាប់ដល់មន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការងារជូន គ.ជ.ប ដើម្បីយកទៅគិតគូពិចារណា ក្នុងការបំពេញការងារបោះឆ្នោតបន្ត។
តាមសេចក្ដីប្រកាសរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៨ ខែធ្នូនេះ បានឲ្យដឹងថា ការផ្ដល់អនុសាសន៍របស់លោក ស៊ិក ប៊ុនហុក ខាងលើនេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធីជួបសំណេះសំណាល ជាមួយមន្រ្តីនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ព្រមជាមួយមន្រ្តីនៅតាមនាយកដ្ឋាននានា សរុបចំនួន ១៤៩នាក់ ដែលអ្នកទាំងអស់នេះ នឹងត្រូវបញ្ចប់ការងាររបស់ខ្លួន នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខ។
អនុសាសន៍ទាំង៤ចំណុច ខាងលើ រួមមាន៖ ទី១.ដាំគំនិតដុះចេញជាសកម្មភាព ដាំសកម្មភាពដុះចេញជាទម្លាប់ ដាំទម្លាប់ដុះចេញជាអត្តចរិត ដាំអត្តចរិតដុះចេញជាជោគវាសនា, ទី២.ជាមនុស្សត្រូវឧស្សាហ៍ព្យាយាម, ទី៣.ចេះអ្វី ចេះឲ្យប្រាកដ លុយកើតតាមក្រោយ, និងទី៤.គំនិតសន្សំទ្រព្យ បានទ្រព្យ។
សូមអានខ្លឹមសារលម្អិត ក្នុងសេចក្ដីប្រកាសផ្លូវការរបស់ គ.ជ.ប ដូចខាងក្រោម៖