គ.ជ.ប ទុកពេល២០ថ្ងៃឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៉ីវិល និងបក្សនយោបាយ ពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាងបទបញ្ជា និងនិតិវិធីបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧
04-12-2016 09:10
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទុករយៈពេល២០ថ្ងៃ ឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងអង្គការសង្គមស៉ីវិល ស្ថានទូតមួយចំនួន និងគណបក្សនយោបាយផងដែរ ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប។
គ.ជ.ប បានឲ្យដឹងថា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ ខ្លួនបានបញ្ជូនលិខិតស្នើសុំទៅភាគីពាក់ព័ន្ធពិនិត្យ និងផ្តល់យោបល់លើកសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលមាន១៥ជំពូក។
គ.ជ.ប ចាត់ទុកថា ការចូលរួមរបស់ភាគីពាក់ព័ន្ធ គឺដើម្បីឲ្យបទបញ្ជា និងនីតិវិធីនេះ មានភាពកាន់តែល្អប្រសើរ និងត្រឹមត្រូវតាមច្បាប់៕
សូមអានសេចក្តីប្រកាស របស់ គ.ជ.ប ទាំងស្រុង៖