(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានមនុស្ស៣នាក់បានស្លាប់ ១៩នាក់របួសធ្ងន់ និង៩នាក់ផ្សេងទៀតរបួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី០៣ ខែវិច្ឆិកា ម្សិលមិញ នេះបើយោងតាមរបាយការណ៍ របស់នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសទាំង១៥លើក នៅថ្ងៃម្សិលមិញនេះ បានបង្កឲ្យខូចខាតម៉ូតូ ១៩គ្រឿង រថយន្តតូច៣គ្រឿង រថយន្តធំ៣គ្រឿង ហើយមូលហេតុនៃគ្រោះថ្នាក់នេះរួមមាន បើកបរល្បឿនលឿន៤លើក មិនប្រកាន់ស្តាំ៣លើក ស្រវឹង៣លើក មិនគោរពសិទ្ធិ២លើក បត់គ្រោះថ្នាក់២លើក និងប្រជែង១លើក៕