(ភ្នំពេញ)៖  ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 0៣ ខែធ្នូ ឆ្នាំ២០១៦ ក្រុមហ៊ុន ខេ (ខេមបូឌា) បានចាប់ផ្តើមរៀបចំ ការតាំងបង្ហាញរថយន្ត ដឹកទំនិញ ISUZU នៅក្នុងកម្មវិធីពិព័រណ៌ឧស្សាហកម្មសំណង់កម្ពុជា ឆ្នាំ២០១៦ ចាប់ពីម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ៧៖០០នាទីយប់ នៅសាល ពិព័រណ៌កោះពេជ្រ។

ការដាក់តាំងបង្ហាញនេះមានគោលបំណង ផ្តល់ឱកាសជូនអតិថិជន ឲ្យបានជ្រាបកាន់ តែច្បាស់ពីលក្ខណៈពិសេសៗ របស់រថយន្ត ដឹកទំនិញ ISUZU ដែលជារថយន្តត្រូវបានផលិត ឡើងដោយក្រុមហ៊ុន ISUZU MOTORS LIMITED នៅប្រទេសជប៉ុនដោយបានចាប់ កំណើត ឡើងតាំងពីឆ្នាំ១៩១៦ និងជាក្រុមហ៊ុនផលិតរថយន្ត ដឹកទំនិញដោយប្រើប្រេងម៉ាស៊ូតដ៏ធំបំផុត នៅក្នុងពិភពលោក ។

រថយន្តដឹកទំនិញ ISUZU ត្រូវបានអ្នកឯកទេសធ្វើការពិសោធន៍ ជាច្រើនដំណាក់កាលលើផ្នែកម៉ាស៊ីន បច្ចេកវិទ្យា និងប្រព័ន្ធដំណើរការ របស់រថយន្តនីមួយៗ ដែលធ្វើឲ្យរថយន្តដឹកទំនិញ ISUZU ទទួលបានការកោតសរសើរយ៉ាងក្រៃលែងទៅលើ គុណភាពដ៏ល្អឥតខ្ចោះ ភាពធន់រឹងមំា ការសន្សំសំចៃប្រេងបានច្រើនបំផុត និងមានអាយុកាលប្រើប្រាស់ បានយូរជាងរថយន្តដឹកទំនិញដ៏ទៃផ្សេងៗទៀតផងដែរ ។
លើសពីនេះទៅទៀតរថយន្តដឹកទំនិញ ISUZU ត្រូវបានមជ្ឈដ្ឋានទូទៅទទួលស្គាស់ ហើយនិងដឹងថាជា រថយន្តដែលលក់ដាច់ជាងគេ លំដាក់ថ្នាក់លេខ១ នៅប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ១៩៧០-១៩៩៩  បន្តរហូតមកដល់ឆ្នាំ២០០១-២០១៦ បច្ចុប្បន្ននេះផងដែរ ។

កត្តាទាំងអស់នេះដែលធ្វើឲ្យរថយន្តដឹកទំនិញ ISUZUក្លាយជារថយន្តដឹកទំនិញលំដាប់កំពូល និងបានទទួលការគាំទ្រយ៉ាងច្រើន ពីសំណាក់អតិថិជនទូទំាងពិភពលោក ជាពិសេសនៅក្នុងប្រទេសជប៉ុន និង កំពុងតែទទួលបាននូវការពេញនិយមយ៉ាងខ្លាំង និង នាំមុខគេនៅក្នុងប្រទេសកម្ពុជា ។

នៅក្នុងឱកាសតាំងបង្ហាញនេះផងដែរ អតិថិជនក៏អាចមានឱកាសឈ្នះរង្វាន់ សំបុត្រ មើលកុនម្នាក់ ២សន្លឹក ឬ POWER BANK 10400mAh ចំនួនមួយ ដោយគ្រាន់តែចុច LIKE លើគេហទំព័រ FACEBOOK របស់ ISUZU ។

សូមគោរពអញ្ចើញមកទស្សនាការតាំងបង្ហាញរថយន្តដឹកទំនិញ ISUZUរបស់ក្រុមហ៊ុនខេ (ខេមបូឌា) ។ ពត៌មានលំអិតសូមទំនាក់ទំនងមកកាន់ទូរស័ព្ទ 023 950 084/ 077 668 899 077 849 490 / 011 518 671 ៕