Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតក្នុងឱកាស ទិវាជនពិការកម្ពុជា និងទិវាជនពិការអន្តរជាតិ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦

01-12-2016 12:16

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានកិត្តិយស ក្រុមប្រឹក្សាសកម្មភាពជនពិការ បានចេញសារលិខិត ចូលរួមក្នុងឱកាសទិវាជនពិការកម្ពុជា លើកទី១៨ និងទិវាជនពិការអន្តរជាតិ លើកទី៣៤ ដែលនឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី០៣​ ខែធ្នូ ឆ្នាំ២០១៦។

បើតាមសារលិខិតសម្តេចតេជោ បានបញ្ជាក់ថា «ការប្រារព្ធទិវានេះ គឺជាការបង្ហាញអំពីឆន្ទៈ និងការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិ សេរីភាព និងសុខុមាលភាព ជនពិការ ហើយជាការអំពាវនាវដល់ បងប្អូនជនរួមជាតិយើងទាំងអស់សូមជួយ ផ្តល់ការគាំទ្រ ដោយគ្មានការរើសអើង ចំពោះជនពិការដែលជាធនធាន មិនអាចមើលរំលងបាន ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ»

សូមអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ទាំងស្រុង៖