(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានផ្ញើព្រះរាជសារចូលរួមអបអរសាទរ ទិវាជនពិការកម្ពុជាកលើកទី១៨ និងទិវាជនពិការអន្តរជាតិ លើកទី៣៤ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ ក្រោមប្រធានបទ «ផ្តល់អាទិភាព និងសិទ្ធិអំណាចដល់ជនពិការ ក្នុងគ្រប់វិស័យ ដើម្បីសង្គមមួយគ្មានពិការភាព» ដែលរៀបចំដោយ ក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាលនានា លើគ្រប់វិស័យពិការភាព។
យោងតាមព្រះរាជាសារ ព្រះមហាក្សត្រ ព្រះករុណា សម្តេចព្រះបាទបរមនាថ នរោត្តម សីហមុនី បានចាត់ទុកព្រឹត្តិការណ៍ដ៏មាន សារៈសំខាន់នេះ គឺជាការលើកទឹកចិត្តដល់ជនពិការកម្ពុជាគ្រប់រូប ដោយពុំមានរើសអើង ប្រកាន់ពណ៍សម្បុរ វណ្ណៈ ឬនិន្នាការនយោបាយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា៕
សូមអានព្រះរាជសាររបស់ព្រះករុណា សម្តេចព្រះបាទបរមនាថ នរោត្តម សីហមុនី ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖