(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិការភាពជាអ្នកដឹកនាំ តំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា បានចេញនូវសារលិខិត ដើម្បីចូលរួមក្នុងឱកាស ទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៦ តាមទិសស្លោក «ឆាប់ធ្វើតេស្ដឈាម ឆាប់ព្យាបាល ឆ្ពោះទៅបញ្ចប់ អេដស៍»។
សារលិខិតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកឡើងថា រយៈពេល២៥ឆ្នាំកន្លងមកនេះ កម្ពុជាសម្រេចបាននូវ សមទ្ធិផល ប្រកបដោយមោទនភាព នៃយុទ្ធនាការរួមគ្នា ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បាននឹងកំពុងគ្រប់គ្រងស្ថានការណ៍ និងទប់ស្កាត់បានដោយជោគជ័យ នូវការរីករាលដាល មេរោគអេដស៍ ហើយបានបញ្ចៀសមនុស្សរាប់សែននាក់ ឲ្យរួចផុតពីការឆ្លងមេរោគអេដស៍៕
សូមអានសារលិខិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតទាំងស្រុង៖