Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សេចក្តីប្រកាស គ​.ជ.ប៖ ភ្នាក់ងារបក្សនយោបាយជាង ១.៣ម៉ឺននាក់ និងអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ ជិត៣ពាន់នាក់ ត្រូវបានអនុញ្ញាត ឲ្យចូលរួម ពិនិត្យដំណើរការចុះឈ្មោះបោះឆ្នោត

30-11-2016 10:03

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ មានភ្នាក់ងារគណបក្ស នយោបាយ ចំនួន១៣,៦៥៤នាក់ និងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិចំនួន ២៨៣០នាក់ បានអនុញ្ញាតឲ្យចូលរួមពិនិត្យនិងសង្កេត ដំណើរការចុះឈ្មោះបោះឆ្នោត។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋខ្មែរចំនួន ៧,៨៣២,៧២១នាក់​ហើយ បានទៅចុះឈ្មោះបោះឆ្នោត ខណៈការចុះឈ្មោះបោះឆ្នោតសល់តែថ្ងៃនេះ មួយថ្ងៃទៀតប៉ុណ្ណោះ៕