កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន១កញ្ចប់ធំ ៤កញ្ចប់តូច
27-11-2016 12:16
(កំពត)៖ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពត ម៉ៅ ច័ន្ទមធុរិទ្ធ បានណែនាំនីតិវិធី ដល់កម្លាំងនគរបាលជំនាញ ឲ្យចុះប្រតិបត្តិការបង្ក្រាប ករណីគ្រឿងញៀន ឈានទៅឃាត់ខ្លួនជនចែកចាយ និងប្រើប្រាស់គ្រឿងញៀនបានម្នាក់ នៅវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆកា ឆ្នាំ២០១៦ ចំណុចផ្លូវលំ ស្ថិតក្នុងភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។
លោកវរសេនីយ៍ត្រី លក ញ៉ាវ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានប្រាប់ឲ្យដឹងថា ដោយមានការណែនាំពីលោកស្នងការនគរបាលខេត្ត ធ្វើឲ្យកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងនគរបាលគ្រឿងញៀនខេត្ត និងនគរបាលក្រុង រួមជាមួយកម្លាំងនគរបាលមូលដ្ឋាន ឈានទៅបង្ក្រាបបានជនសង្ស័យម្នាក់ ឈ្មោះ ហាក់ តួ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ សង្កាត់ កន្លែងឃាត់ខ្លួនខាងលើ។វត្ថុតាងរឹបអូសបាន រួមមាន៖ ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៥កញ្ចប់ (ធំ១ និង តូច៤កញ្ចប់)។
បច្ចុប្បន្ន ជនសង្ស័យ បាននឹងកំពុងកសាងសំណំុរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕