(ភ្នំពេញ)៖ ក្រុមហ៊ុនលក់និងចែកចាយ អំពូលភ្លើងម៉ាក OSRAM ដែលជាផលិតផលផលិតដោយក្រុមហ៊ុន LEDVANCE OSRAM បានរៀបចំពិធីជប់លៀងជួបជុំអតិថិជនរបស់ខ្លួនដែលជាដៃគូរពាណិជ្ជកម្មមកពីបណ្តារាជធានី ខេត្ត ប្រមាណជា៣០០នាក់នាល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញនៅសណ្ឋាគារសុខា ភ្នំពេញ បន្ទាប់ពីការលក់ផលិតផលនៅលើទីផ្សារ ទទួលបានជោគជ័យ ។
នៅក្នុងពិធីជួបជុំអតិថិជននេះផងដែរ លោក Chan Kit តំណាងក្រុមហ៊ុន និងជាប្រធានផ្នែកលក់ ទូទាំងប្រទេសបានថ្លែងឲ្យដឹងថា «ការបង្កើតកម្មវិធីជួបជុំរវាង បុគ្គលិកក្រុមហ៊ុន និងអតិថិជនដែលជាដៃគូរពាណិជ្ជកម្ម នាពេលនេះ គឺក្រុមហ៊ុនមានគោលបំណងបង្កើតភាពស្និតស្នាល បង្កើនទំនាក់ទំនងអាជីវកម្ម ឲ្យកាន់តែប្រសើរថែមទៀត រវាងក្រុមហ៊ុន និងដៃគូអាជីវកម្មដែលជាអ្នកទទួលចែកចាយនៅក្នុងទីផ្សារ»។
លោកបានបន្ថែមទៀតថាអំពូលភ្លើងម៉ាក OSRAM ដែលជាផលិតផលផលិតដោយ ក្រុមហ៊ុន LEDVANCE OSRAM មានទីផ្សារនៅកម្ពុជា ហើយបច្ចុប្បន្នអំពូលភ្លើងម៉ាក OSRAM
នេះ គឺមានកំណើនការលក់ដាច់យ៉ាងគំហុក ដោយសារផលិតផលអំពូលនេះ វាមានភាពធន់ គុណភាពល្អ ផលិតឡើងតាមបច្ចេកវិទ្យា ស្តង់ដា និងរចនាម៉ូតយ៉ាងល្អឥតខ្ចោះ។
ជាមួយគ្នានោះផងដែរ លោក FhillipTanny Raysen តំណាងឲ្យក្រុមហ៊ុន LEDVANCE OSRAM បានថ្លែងឲ្យដឹងថា ស្របពេលដែល បច្ចេកវិទ្យារីកចំរើន ក្រុមហ៊ុន LEDVANCE OSRAM ក៏បន្តខិតខំអភិវឌ្ឍន៍ផលិតផលរបស់ខ្លួនឥតឈប់ឈរទាំងរូបរាង និងសោភ័ណ្ឌភាព និងការបង្កើនប្រសិទ្ធភាពដើម្បី ឆ្លើយតបទៅនិងទីផ្សារប្រកួតប្រជែងនាពេលបច្ចុប្បន្ន។
លោកបានបញ្ជាក់ថា អំពូលភ្លើងម៉ាក OSRAM ដែលក្រុមហ៊ុនបានផលិតចែកចាយ ទៅកាន់ទីផ្សារពិភពលោក គឺមានគុណភាពល្អ និងរចនាម៉ូតបែបស៊ីវីល័យ សាកសមទៅនិងលំដ្ឋានរបស់អតិថិជន ពិសេសអំពូលត្រូវបានបង្កើតឡើង តាមបច្ចេកវិទ្យាស្តង់ដា ទំនើបអាចភ្ជាប់ការបិទបើក ជាមួយប្រព័ន្ធទូរស័ព្ទស្មាតហ្វូនបានផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន LEDVANCE OSRAM បច្ចុប្បន្នបានពង្រីកទីផ្សារចែកចាយរបស់ខ្លួនបាន ប្រមាណជា១២០ប្រទេសនៅទូទាំងពិភពលោក ហើយក្រុមហ៊ុនអាចរកប្រាក់ចំណូលពីការលក់ផលិតផលក្នុងមួយឆ្នាំបានចំនួន ២០០លានដុល្លារអាមេរិក៕