(ភ្នំពេញ)៖ បុរសម្នាក់ត្រូវជនល្មើសប្រដាប់ ដោយកាំភ្លើងខ្លីមួយដើម ភ្ជង់ប្លន់បានសំរេច នៅវេលាម៉ោង១០៖៣០នាទីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តែសំណាងល្អជនរងគ្រោះមិនរងគ្រោះ ដល់អាយុជីវិតនោះឡើយ។
ជនរងគ្រោះមានឈ្មោះ នាង ឌឿន អាយុ២៨ឆ្នាំមុខរបរកម្មករលក់ផ្លែឈើ ស្នាក់បន្ទប់ជួលតាមផ្លូវលំ ស្ថិតភូមិរស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញជាម្ចាស់ម៉ូតូម៉ាកឌ្រីមសង់សេ១២៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1GD-3453 សេរីឆ្នាំ២០១៧។
ជនរងគ្រោះបានបន្តទៀតថា ម៉ូតូនេះខ្លួនទើបតែទិញបាន១ខែ មិនទាន់បានកាតគ្រីផង ចេញពីផ្សារនាគមាសគោលបំណងទៅបន្ទប់ជួលវិញ ពេលមកដល់ផ្លូវបេតុងមុខបន្ទប់ជួល គាត់មិនបានពន្លត់ម៉ូតូទេ ហើយបានចុះពីលើម៉ូតូយកកូនសោចាក់សោទ្វាររបងដើម្បីចូលបន្ទប់ជួល ស្រាប់តែក្រុមចោរ៣នាក់ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស មិនចាំស្លាកលេខ បានលោតពីលើម៉ូតូចុះមកជិះម៉ូតូរបស់គាត់ ចំណែកម្នាក់ទៀតដកកាំភ្លើងខ្លីភ្ជង់គាត់មិនឲ្យស្រែក និងគំរាមយកកាបូបលុយ តែគាត់មិនព្រមឲ្យទេ ដោយបានបើកទ្វាររបងរត់ចូលផ្ទះ ទើបជនសង្ស័យជិះម៉ូតូចេញទៅបាត់។
ក្រោយកើតហេតុកម្លាំងកងរាជអាវុធហត្ថបាននាំបុរសរងគ្រោះ មកសាកសួរនាំនិងនាំទៅដាក់ពាក្យបណ្ដឹង ដើម្បីស្វែងរកក្រុមចោរ ដែលបានធ្វើសកម្មភាពនោះ៕