Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មាស សុខសោភា អំពាវនាវដល់ពលរដ្ឋ ចូលរួមបរិច្ចាគក្រវិលកំប៉ុងគ្រប់ប្រភេទ ទៅក្នុងធុងស្រាបៀរលីអូ ដើម្បីច្នៃជាជើងសិប្បនិម្មិត ជូនជនពិការកម្ពុជា

27-11-2016 10:29

(ភ្នំពេញ)៖ តារាចម្រៀងល្បីប្រចាំកម្ពុជា អ្នកនាង មាស សុខសោភា បានថ្លែងអំពាវនាវ ឲ្យប្រជាពលរដ្ឋយើង ចូលរួមធ្វើការបរិច្ចាគ ក្រវិលកំប៉ុង ភេសជ្ជៈគ្រប់ប្រភេទ ទាំងក្រវិលកំប៉ុងស្រាបៀលីអូផងដែរ ពេលដែលគាស់ពិសាហើយ សូមរក្សាទុកដើម្បីដាក់ចូលទៅក្នុង ធុងស្រាបៀរលីអូ ដែលបានដាក់នៅតាមទីតាំង ដូចជា បៀរហ្គាដិន, ហាងសាច់អាំង, ផ្សារទំនើប អ៊ីអនម៉ល, ផ្សារទំនើប City Mall, ផ្សារទំនើប Pencil, មាត់ទន្លេរ, ផ្សារអូរឬស្សី និងតាមហាងភេសជ្ជៈមួយចំនួន​នៅតាមខេត្តក្រុងសំខាន់ៗ ដើម្បីយកច្នៃធ្វើជាជើងសិប្បនិម្មិត ជូនដល់ជនពិការនៅកម្ពុជា។

អ្នកនាង បានលើកឡើងបែបនេះ ក្នុងកម្មវិធីប្រគល់រង្វាន់ គាស់ភ្លាមឈ្នះភ្លាម របស់ស្រាបៀរលីអូ ដែលមានការប្រគុំតន្ដ្រីដ៏អស្ចារ្យ ដោយចូលរួម ពីតារាសម្ដែងល្បីរបស់ថៃ គឺកញ្ញា ផេន ខេក និងតារាល្បីៗជាច្រើនរូបទៀតផងដែរ។

អ្នកនាងមាស សុខសោភា បានបន្ដថា «រាល់ក្រវិលកំប៉ុងរបស់បងប្អូន ដែលដាក់ចូលទៅក្នុងធុងស្រាបៀរលីអូ ខាងក្រុមហ៊ុនស្រាបៀរលីអូ និងប្រគល់ជូន ដល់មូនិធិជើងសិប្បនិម្មិត របស់ព្រះអង្គម្ចាស់ក្សត្រិយ៍ប្រទេសថៃ យកទៅផលិតជើងសិប្បនិម្មិត សម្រាប់ចែកជូនអ្នក ដែលត្រូវការ តាមរយៈ ការជួយ ជ្រោមជ្រែង ពីមជ្ឈមណ្ឌលកម្មាត់មីនកម្ពុជា (CMAC) ដូច្នេះសូមចូលរួម និងចែករំលែកក្តីស្រលាញ់ របស់អ្នក ជាមួយក្រវិលកំប៉ុងស្រាបៀរលីអូ ទាំងអស់គ្នា»

សូមបញ្ជាក់ថា ជាមួយយុទ្ធនាការ​ «ចែករំលែកក្តីស្រលាញ់ ជាមួយក្រវិលកំប៉ុងរបស់អ្នក» ពីស្រាបៀរលីអូ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ​សូមចូលរួមជួយសង្គមតាមរយៈសកម្មភាពនេះ ឲ្យបានគ្រប់ៗគ្នា។

សម្រាប់ព័ត៌មានបន្ថែម អំពីយុទ្ធនាការនេះ សូមតាមដាននៅលើទំព័រ Facebook Leo Beer Cambodia៕