(កោះកុង)៖ ដោយអនុវត្តទៅតាមគោលនយោបាយ របស់ក្រសួងមហាផ្ទៃ ភូមិ-ឃុំមានសុវត្តិភាព និងមានការចង្អុលបង្ហាញផ្ទាល់ពី ឧត្តមសេនីយ៍ ឃិត សំវៀន ស្នងការនគរបាលខេត្តកោះកុង នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងអធិការក្រុងខេមភូមិន្ទ បានធ្វើការឃាត់ខ្លួនជនសង្ស័យមា្នក់ ដកហូតបានថ្នាំញៀន ប្រភេទម៉ាទឺកកក១កញ្ចប់ធំ ស្ថិតនៅចំណុចបេឡានក្រុង ក្នុងសង្កាតស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
លោក មីន រស្មី អធិការក្រុងខេមរភូមិន្ទ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះ ឈ្មោះ សួង ប៊ុនហេង អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលចំណុចភូមិ៣ សង្កាតស្មាច់មានជ័យ ក្រុងខេមភូមិន្ទ មុខរបរមិនពិតប្រាកដ ក្នុងនោះកម្លាំងជំនាញដកហូតបានថ្នាំញៀន ប្រភេទម៉ាទឹកកក១កញ្ចប់ធំ។ លោកអធិការបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅសួរនាំ ដើម្បីកសាងសំណុំរឿង ចាត់ការបន្ដ។
ជាមួយនឹងប្រតិបត្តិការនេះដែរ លោកអធិការ បានអំពាវនាវ និងសូមឲ្យយុវជនទាំងអស់ជៀសឆ្ងាយពីគ្រឿងញៀន ព្រោះថាគ្រឿងញៀន អាចបំផ្លាញអី្វៗទាំងអស់៕