នគរបាលខេត្តបាត់ដំបង បញ្ជូនជនសង្ស័យម្នាក់ រួមជាមួយថ្នាំញៀន១៥៥គ្រាប់ ទៅតុលាការនាព្រឹកនេះ
26-11-2016 10:09
(បាត់ដំបង)៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបញ្ជូន ជនសង្ស័យម្នាក់ រូមជាមួយថ្នាំញៀនយ៉ាម៉ា១៥៥គ្រាប់ ទៅសាលាដំបូងខេត្ត បន្ទាប់ពីកម្លាំងនគរបាល ជំនាញស្រុកកំរៀង បានឃាត់ខ្លួន នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ នៅចំណុចក្រុមទី៦ ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង។
លោក ស៊ាន សូណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួននេះ ឈ្មោះ ម៉ៅ ម៉ុល អាយុ៣១ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ក្នុងនោះដកហូតបានថ្នាំញៀនយ៉ាម៉ា ១៥៥គ្រាប់ ទម្ងន់ស្មើនិង១៤.៧៦ក្រាម និងសម្ភារៈមួយចំនួនទៀត។
បន្ទាប់ពីកម្លាំងអធិការស្រុកកំរៀង បានបញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងការិយាល័យជំនាញខេត្ត បានកសាងសំណុំរឿងបន្ថែម បញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕