Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេច សាយ ឈុំ អនុញ្ញាតឲ្យលោកស្រី ប្រធានរដ្ឋសភា​ឡាវ ចូលជួបសម្តែងការគួរសម និងសវនាការ

26-11-2016 09:56

(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្តី ​សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានអនុញ្ញាតឲ្យគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ ដែលដឹកនាំដោយ លោកស្រី ប៉ានី យ៉ាថទូ ប្រធានរដ្ឋសភា និងជាប្រធានគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងសវនការ។

សូមជំរាបថា នៅក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គណៈប្រតិភូជាន់ខ្ពស់ ឡាវ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកាម្សិលមិញនេះ បាន​ចូលជួបពិភាក្សា ចរចាទ្វេភាគីជាមួយ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជា។

 ក្រោយមកចូលជួបសំដែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងបន្ទាប់មកទៀត ចូលជួបសម្តែង ការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្រៅពីនោះ លោកស្រី ក៏គ្រោងនឹងក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ហើយក្រុមគណៈប្រតិភូ នឹងអញ្ជើញ ដាក់កម្រផ្កានៅវិមានឯករាជ្យ និងគោរពព្រះបរមរូប ព្រះបាទសម្តេចព្រះបរមរតនកោដ្ឋផងដែរ៕