Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលស្រុកបាកាន ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀនមួយចំនួន និងសម្ភារបម្រើឲ្យការជួញដូរមួយចំនួនទៀត

25-11-2016 16:21

(ពោធិ៍សាត់)៖ កម្លាំងនគរបាលស្រុកបាកាន កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍បឹងខ្នារ បានធ្វើការបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀនមួយចំនួន និងសម្ភារបម្រើឲ្យការជួញដូរមួយចំនួនទៀត។  

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ០៨ និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅចំណុចផ្ទះសំណាក់យីហោ ហេងហេង ក្នុងបន្ទប់លេខ១៤ ស្ថិតក្នុងភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក នាង វុធ អធិការនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននោះ មានឈ្មោះ ចាន់ កុសល់ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ មុខរបរមិនពិតប្រាកដ។

លោកអធិកាបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យ កម្លាំងនគរបាលជំនាញ បាននាំខ្លួនជនសង្ស័យទៅឆែកឆេរដល់លំនៅដ្ឋាន ដោយដកហូតបាន ម្សៅក្រាមព័ណ៌ស០១កញ្ចប់, ទូរស័ព្ទដៃ០១គ្រឿង និងសម្ភារបម្រើឲ្យការជួញដូរ និងសម្រាប់ជក់គ្រឿងញៀនមួយចំនួនធំទៀត។

បច្ចុប្បន្នជនសង្ស័យ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមនីតិវិធី៕