(ភ្នំពេញ)៖ សម្ដេចក្រឡោហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញបិទសិក្ខាសាលាជាតិ ស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៧ របស់ គ.ជ.អ.ប នៅវេលាម៉ោង៣៖០០នាទី រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នាសាលប្រជុំក្រសួងមហាផ្ទៃ។
អង្គសិក្ខាសាលានេះ ត្រូវបានបើកនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកាម្សិលមិញ ក្រោមវត្តមានលោកទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួង សេដ្ឋកិច្ច និងហរិញ្ញវត្ថុ។ ក្នុងនោះដែរ ក៏មានការចូលរួមពី តំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ប្រមាណជាង៥០០នាក់ផងដែរ។
សូមរំលឹកថា គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីពិភាក្សាអំពីលទ្ធផលរំពឹងទុក សម្រាប់ផែនការសកម្មភាព និងថវិកាឆ្នាំ២០១៧ និងបញ្ហាប្រឈមនានា ដែលបានអនុវត្តក្នុងឆ្នាំ២០១៦៕