(អាស៉ី)៖ ថ្មីៗនេះ ក្រុមហ៊ុនសាមសុងបានជាប់ឈ្មោះជា «ក្រុមហ៊ុនយកចិត្តទុកដាក់ លើសហគមន៍ល្អបំផុតប្រចាំឆ្នាំ» នៅកម្មវិធីសាជីវកម្ម ប្រកបដោយឧត្តមភាព និងនិរន្តរភាពប្រចាំតំបន់អាស៊ី ២០១៦។
Samsung បានជាប់ចំណាត់ថ្នាក់ ខ្ពស់ជាងគេបំផុត លើការជួយដល់សហគមន៍ ប្រកបដោយឧត្តមភាព និងកិច្ចខិតខំប្រឹងប្រែង ដែលសបញ្ជាក់ពីការប្តេជ្ញាចិត្ត ដ៏មោះមុតរបស់ក្រុមហ៊ុន Samsung ជាពលរដ្ឋសកល ក្នុងការជម្រុញ និងបង្កើតឱ្យមានការផ្លាស់ប្តូរ វិជ្ជមានជុំវិញពិភពលោក។
លោកស្រី Irene Ng ដែលជាអនុប្រធានសាជីវកម្មទីផ្សារ នៃតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី បានលើកឡើងថា៖ «ក្រុមហ៊ុនសាមសុង ពិតជាមានកិត្តិយសដែលបានទទួលស្គាល់សម្រាប់កិច្ចខំប្រឹងប្រែង ថែរក្សាសហគមន៍ជាថ្មីម្តងទៀត ដែលផ្តល់ឲ្យយើងនូវមោទនភាព យ៉ាងខ្លាំងដោយបានទទួល ពានរង្វាន់ដ៏អស្ចារ្យសម្រាប់ឆ្នាំនេះ។ យើងជឿជាក់យ៉ាងមុតមាំថា ភាពជោគជ័យមួយនេះបានមកពី សមិទ្ធផលអាជីវកម្ម និងការរួមចំណែកជាមួយនឹងសហគមន៍ ដែលជាផ្នែកសំខាន់មួយ នៃស្លាកយីហោរបស់យើង។ ប៉ុន្មានឆ្នាំកន្លងមកនេះ យើងបានបង្កើតកម្មវិធីសម្រាប់ប្រជាពលរដ្ឋ ដោយពឹងផ្អែកលើមាត្រដ្ឋាន និងនិរន្តភាពនៅទូទាំងតំបន់ ជាមួយនឹងការអប់រំដែលជាស្នូល នៃការបម្រើសហគមន៍របស់យើង។ យើងនឹងបន្តកិច្ចប្រឹងប្រែងរបស់យើង ដើម្បីធ្វើឲ្យការរស់នៅរបស់បុគ្គលម្នាក់ៗ កាន់តែប្រសើរទ្បើង»។
ចំណែកឯលោកបណ្ឌិត Jayanthi Desan ដែលជាគណៈវិនិច្ឆ័យនៃកម្មវិធីនេះ បានលើកឡើងថា៖ «កម្មវិធីសាជីវកម្មប្រកបដោយឧត្តមភាព និងនិរន្តរភាពប្រចាំតំបន់អាស៊ី បានជ្រើសរើសក្រុមហ៊ុន ដែលបង្ហាញពីភាពជាអ្នកដឹកនាំបដិវត្តន៍ និងនិរន្តរភាព។ ក្រុមហ៊ុនដែលបានទទួល ពានរង្វាន់ប្រភេទក្រុមហ៊ុន យកចិត្តទុកដាក់លើសហគមន៍ ក្នុងតំបន់អាស៊ីបានបង្ហាញពីភាព ជាពលរដ្ឋសកម្មក្នុងការលើកកម្ពស់ សុខុមាលភាព របស់សង្គមជាទ្រង់ទ្រាយធំ ហើយក្រុមហ៊ុនសាមសុង ក៏បានជាប់ចំណាត់ថ្នាក់កំពូល សម្រាប់ប្រភេទពានរង្វាន់មួយនេះ»។
ការអប់រំជាគ្រាប់ពូជ នៃការច្នៃប្រឌិត
ក្រុមហ៊ុន Samsung យល់ឃើញថា ការអប់រំប្រៀបដូចជាគ្រាប់ពូជ នៃការច្នៃប្រឌិត ដូច្នេះហើយទើប យើងបានបង្កើតកម្មវិធីជាច្រើន ដើម្បីគាំទ្រដល់វិស័យអប់រំយុវជន និងបណ្តុះបណ្តាលការងារ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា សេវាកម្ម និងជំនាញរបស់យើង។ វិទ្យាសា្ថនបណ្តុះបណ្តាល បចេ្ចកវិទ្យារបស់សាមសុង (Samsung Tech Institutes) នៅក្នុងប្រទេសម៉ាទ្បេស៊ី សិង្ហបុរី ទ្បាវ កម្ពុជា មីយ៉ាន់ម៉ា ហ្វីលីពីន និងឥណ្ឌូនេស៊ី បន្តធ្វើការជាមួយដៃគូអប់រំជាច្រើន ដើម្បីផ្តល់ជូន យុវជននូវថ្នាក់បណ្តុះបណ្តាល និងមេរៀន ជាក់ស្តែងដ៏ល្អបំផុត ដែលបំពាក់នូវជំនាញសំខាន់ៗ រៀបចំសម្រាប់កម្លាំងពលកម្ម។
ផ្តល់ការជ្រោមជ្រែង ក្នុងសហគមន៍បន្ថែមពីលើវិស័យអប់រំ
ក្រៅពីការខិតខំប្រឹងប្រែង ក្នុងវិស័យអប់រំ ក្រុមហ៊ុម Samsung ថែមទាំងបានជួយដោះស្រាយបញ្ហា សំខាន់ផ្សេងៗទៀត តាមរយៈគំនិត ផ្តួចផ្តើម នៃសហគមន៍ទូទាំង តំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី ដូចជាកម្មវិធីសាមសុង Love and Care និងកម្មវិធីស្ម័គ្រចិត្តរបស់បុគ្គលិក សាមសុង ដោយមានជំនួយពីបច្ចេកវិទ្យា និងធនធានផ្សេងទៀត ក្នុងការបង្កើតការផ្លាស់ប្តូរវិជ្ជមានក្នុងសហគមន៍ និងជួយដោះស្រាយ គម្លាតនៃការអប់រំ និងបញ្ហាសង្គម។
កម្មវិធីសាជីវកម្មប្រកបដោយឧត្តមភាព និងនិរន្តរភាពប្រចាំតំបន់អាស៊ី គឺជាកម្មវិធី ដែលទទួលស្គាល់ក្រុមហ៊ុន និងបុគ្គលឈានមុខគេ ដោយផ្អែកលើចំណុចសំខាន់ពីរយ៉ាង ដូចជា ភាពជាអ្នកដឹកនាំ និងការទំនួលខុសត្រូវក្នុងសង្គម។ ប្រភេទក្រុមហ៊ុនយកចិត្តទុកដាក់លើ សហគមន៍ដ៏កំពូលបានប្រារព្ធពិធី សម្រាប់ក្រុមហ៊ុនដែលបានធ្វើ ឲ្យសហគមន៍កាន់តែប្រសើរទ្បើង តាមរយៈការផ្តួចផ្តើមជាច្រើន។ អ្នកទទួលពានរង្វាន់នេះ បង្ហាញពីពលរដ្ឋគំរូល្អ ក្នុងកិច្ចខិតខំប្រឹងប្រែងថែរក្សា និងការលើកកម្ពស់សុខុមាលភាព សម្រាប់សហគមន៍ ទ្រង់ទ្រាយធំ៕