(ភ្នំពេញ)៖ លោក ចាប តូ នាយកប្រតិបត្តិសមាគមតន្រ្តីសំនៀងជនពិការ សហកាជាមួយមជ្ឈមណ្ឌលសិល្បៈ និងសប្បកម្មវត្តភ្នំ រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០១៦ បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ ជនពិការភ្នែក ក្រោមអធិបតីភាព លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការ និងមានចូលរួមពីជនពិការជាង៣០នាក់។
ជាមួយគ្នានេះដែល លោក ចាប តូ នាយកប្រតិបត្តិ សមាគមន៍តន្រ្តីសំនាងជនពិការ បានបញ្ជាក់ឲ្យដឹងថា គោលបំណងក្នុងការប្រារព្វ ពិធីនោះឡើង ដើម្បី លើកទឹកចិត្ត ទៅដល់បងប្អូនជនពិការតាមខេត្តទាំងអស់ មានវិជ្ជាជីវៈនៅក្នុងខ្លួន ជៀសជាងដែលគាត់យករូបភាព របស់គាត់ពិការភាព ទៅដើរសុំទាន ដើម្បីឲ្យយើងបណ្ដុះ បណ្ដាលដល់ជនពិការនៅក្នុងប្រទេសកម្ពុជារបស់យើង មានសមត្ថភាព ក្នុងការប្រឹងប្រែងរបស់គាត់ ឲ្យជោគជ័យ នៅក្នុងជីវិតរបស់គាត់។
លោក ស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និង ជាប្រធានក្រុមការងារ ក្រុមប្រឹក្សាសកម្មភាពជនពិការក្រសួងនេះ បានថ្លែងនៅក្នុងការ បើកវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ជនពិការភ្នែកនេះ ឲ្យដឹងថា «ជនពិការនៅប្រទេសកម្ពុជា ពីមុនយើងមានតែ ៣០ម៉ឺននាក់ជាងទេ ទាំងប្រុសទាំងស្រី ឥលូវនេះមានជនពិការនៅឆ្នាំ២០១៤ ជនពិការឡើងទៅដល់ជិត៦០ម៉ឺននាក់ហើយ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដោយសារឧបទ្ធវហេតុនៃការងារ រឺក៏ដោយសារការបង្កើតកំណើត គឺពិការភាពនៅតែកើតមានរាល់ថ្ងៃ មិនអាចបំបាត់បាន »។
លោក ស្រី ញ៉ែម មរកត បានបន្ថែមទៀតថា អ្នកខ្លះមានផ្ទៃពោះ អត់បានទៅមើល រឺក៏បានមើលដែល ប៉ុន្តែមើលមិនបានអស់ រឺក៏តាមបច្ចេសរឺយ៉ាងណា ពេលដែលកូនកើតមកនៅតែពិការ ដូចជា ពិការភ្នែក ពិការកាយសម្បទាយ នៅក្នុងនោះជនពិការ ដែលជាស្រ្តីមានជិត៥០%។ លោកស្រីបានបញ្ជាក់ថា «ហើយចំពោះ ជនពិការភ្នែកនេះ ពិបាកជាងគេទាំងអស់»៕