(ភ្នំពេញ)៖ ព្រះតេជគុណព្រះគ្រូ ពូ តុងហាវ អតីតអភិបាលខេត្តកំពង់ធំ និងជាម្ចាស់រូបសំណាក់ ដំរីជាន់ខ្លា នាទស្សវត្សទី៦០ បានទទួលអនិច្ចធម្មហើយ នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងព្រះជន្មាយុ១០២ព្រះវស្សា គង់នៅវត្តឧណ្ណាលោម។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នេះថា ព្រះតេជគុណព្រះគ្រូ ពូ តុងហាវ ពិតជាការទទួលអនិច្ចធម្មពិតប្រាកដមែន កាលពីថ្ងៃម្សិលមិញនេះ ដែលព្រះអង្គគង់នៅវត្តឧណ្ណាលោម។
សម្រាប់ការទទួលអនិច្ចធម្មរបស់ព្រះអង្គ ពិតជាធ្វើឲ្យមានសោកស្តាយយ៉ាងពន់ពេក ពីថ្នាក់ដឹកនាំព្រះសង្ឃ ក្រសួងធម្មការ និងមន្រ្តីរាជការជាច្រើនដែលបានស្គាល់ព្រះអង្គ ជាពិសេសសម្រាប់ពលរដ្ឋខ្មែរដែលមានអាយុចាស់ៗ ធ្លាប់ស្គាល់ព្រះនាមព្រះអង្គ៕