Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបល្បែងហ្គេមបាញ់ត្រីមួយកន្លែង ឃាត់ខ្លួនប្រុសស្រី៧នាក់ ដកហូតបានទូរហ្គេម១គ្រឿង

22-11-2016 10:45

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាប់ល្បែងហ្គេមបាញ់ត្រី មួយកន្លែងឃាត់ខ្លួនបាន ប្រុសស្រីចំនួន៧នាក់ ដកហូត ទូរហ្គេម១គ្រឿង និងសំភារៈមួយចំនួន នៅវេលាម៉ោង៩យប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រតិបត្តិការណ៍បង្ក្រាបខាងលើនេះ ដឹកនាំកម្លាំងដោយលោក ម៉ន វុធី អធិការរងខណ្ឌក្រោមការ បញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការខណ្ឌ។

លោក ម៉ន វុធី បានឱ្យដឹងថា ករណីបង្ក្រាបខាងលើនេះ ឃាត់ខ្លួនបានមនុស្ស៧នាក់ ស្រី១នាក់ ប្រុស៦នាក់ ដកហូតហ្គេមបាញ់ត្រី១គ្រឿង និងវត្ថុតាងសំរាប់ ជក់គ្រឿងញៀនមួយចំនួនផងដែរ៕