Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នករើសអេតចាយប្រទះឃើញសាកសព ត្រូវបានរុំក្រណាត់ជិត ក្នុងគំនរសំរាម នៅខណ្ឌសែនសុខ

16-11-2016 11:44

(ភ្នំពេញ)៖ អ្នករើសអេតចាយមួយក្រុម បានប្រទះឃើញសាកសពមួយ ដែលត្រូវបានគេយកមកបោះចោល ក្នុងគំនរសំរាម ដោយរុំក្រណាត់ជិត ឃើញតែជើង។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅចំណុចគំនរសំរាម តាមបណ្ដោយផ្លូវលេខ១០០៣ ស្ថិតក្នុងក្រុមទី៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ភ្ញាក់ងារ Fresh News បានរាយការណ៍មកថា មុនពេលកើតហេតុ ក្រុមអ្នករើសសំរាមបានទៅកកាយគំនរសំរាម ស្រាប់តែប្រទះឃើញ ក្រណាត់មួយរុំជិត ប៉ុន្ដែឃើញជើងមនុស្សចេញមកក្រៅ ក៏មានការភ្ញាក់ផ្អើលតែម្ដង។ ក្រោយកើតហេតុ មន្ដ្រីនគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការស្រាវជ្រាវ ប៉ុន្ដែជំហានដំបូង សមត្ថកិច្ចសន្និដ្ឋានថា សាកសពជាមនុស្សស្រី។

បច្ចុប្បន្នមន្ដ្រីនគរបាលជំនាញ កំពុងតែធ្វើការស្រាវជ្រាវបន្ដ ដើម្បីរកមូលហេតុពិតប្រាកដ៕