(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះសិង្ហបុរី ១-០ ទាំងប្រផិតប្រផើយនាទី៧0 ចុងម៉ោងក្នុងជំនួមមិត្តភាពអន្តរជាតិនាយប់ថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
ក្រុមគោព្រៃកម្ពុជា មានឱកាសច្រើនណាស់ដែរ តែធ្វើមិនសម្រេចសោះ តែបានបិទកីឡាករខ្សែប្រយុទ្ធសិង្ហបុរីជាប់ក្នុងវគ្គទី១ រយៈពេល៤៥នាទីដោយលទ្ធផល ០-០។
តែយ៉ាងណាមិញ សិង្ហបុរី ដែលធ្លាប់ចាញ់កម្ពុជា ២-១ ក្នុងមិត្តភាពកាលពីខែកក្កដា ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិ ខំប្រឹងវាយសម្រុកយ៉ាងខ្លាំងក្នុងវគ្គទី២ ដោយរកបាន១គ្រាប់នៅនាទីទី៧១ រហូតបញ្ចប់ការប្រកួតពេញម៉ោង៩០នាទី។
នេះជាការប្រកួតមិត្តភាពចុងក្រោយរបស់ក្រុមទាំងពីរ មុនទៅលេងពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 ដោយកម្ពុជាស្ថិតក្នុងពូល B ដោយ១ប្រកួតសន្សំពិន្ទុ ជួបម៉ាឡេស៊ី នៅថ្ងៃទី២០ ខែវិច្ឆិកាខាងមុខ និងសិង្ហបុរី ស្ថិតក្នុងពូល A៕