(អ៊ីស្លាម៉ាបាដ)៖ ទីសក្ការៈមួយនៃខេត្តបាឡូជីស្ថាន ភាគនិរតី ប្រទេសប៉ាគីស្ថាន បានទទួលរងការវាយប្រហារយ៉ាងដំណំដោយរហូតមកដល់រសៀលថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ចំនួនមនុស្សបានកើនឡើងដល់៥២នាក់ហើយ ត្រូវបានអាជ្ញាធរប៉ាគីស្ថានអះអាងថា ស្លាប់និងជាង១០០នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ។
មន្ត្រីប្រចាំខេត្តបាឡូជីស្ថានលោក Sanaullah Zehri បានប្រាប់អំពីព័ត៌មានខាងលើនេះ ហើយចំពោះការវាយប្រហារវិញគឺបង្កឡើងដោយក្មេងប្រុសម្នាក់ បង្កៃដោយគ្រាប់បែក ចូលទៅធ្វើការបំផ្ទុះអត្តឃាតនៅ ទីសក្ការៈ Shah Noorani ដែលស្ថិតនៅក្នុងស្រុក Khuzdar នៃខេត្តបាជីស្ថាន កាលពីយប់ថ្ងៃសៅរ៍ ខណៈដែលប្រជាជនគ្រប់គ្នាកំពុងប្រមូល និងរាំលេងសប្បាយក្នុងកម្មវិធីបុណ្យប្រពៃណីមួយ។
គួរបញ្ជាក់ថាក្រោយការវាយប្រហារមួយយប់ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS បានចេញមុខអះអាងថាខ្លួនជាអ្នកស្ថិតនៅពីក្រោយការវាយប្រហារនេះ។ ក្រុមជំនាញប៉ាគីស្ថានបានអះអាងថាគ្រាប់បែកយ៉ាងហោចណាស់ក៏ទម្ងន់ពី ០៧ ទៅ០៨ គីឡូក្រាមដែរដែលត្រូវបានបំផ្ទុះនៅក្នុងការវាយប្រហារសម្លាប់មនុស្សដ៏ច្រើនបែបនេះ៕