(ភ្នំពេញ)៖ លោក ចាប ឌីណា ប្រធានផ្សារកណ្តាល នៅវេលាម៉ោង១៤៖៣០នាទី រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានប្រជុំ គណៈកម្មការសន្តិសុខផ្សារកណ្តាល ដើម្បីត្រៀមការពារ សន្តិសុខ សុវត្ថិភាពជូនបងប្អូនអាជីវករក្នុងឱកាសបុណ្យអ៊ុំទូក អកអំបុក សំពះព្រះខែរយៈពេលបីថ្ងៃ (១៣-១៥ខែវិច្ឆកាឆ្នាំ២០១៦) ជាពិសរសនោះគឺត្រៀមលក្ខណៈ ហេតុការណ៍ដែលអាចកើតឡើង ដោយយថាហេតុ ជាពិសេសអគ្គិភ័យ ពីព្រោះផ្សារកណ្តាល ស្ថិតនៅទីតាំងមួយដែលមានការប្រមូលផ្តុំមនុស្សច្រើន។
ក្រុមការងារ ក៏បានសំអាត និងក្រឡុកបំពង់ពន្លត់អគ្គីភ័យ ដើម្បីត្រៀមការពារសុវត្ថិភាពនៅបរិវេណផ្សារកណ្តាលបារម្មណ៍ខ្លាចមាន បញ្ហាកើតឡើងជាយថាហេតុ។
ប្រធានផ្សារកណ្តាលរូបនេះ បានណែនាំបងប្អូនគណៈកម្មការ សន្តិសុខផ្សារទាំងអស់ត្រូវប្រចាំការ២៤/២៤ រយះពេល៣ថ្ងៃនេះ។
ជាមួយគ្នានេះ លោក ចាប ឌីណា បានឧបត្ថម្ភថវិកាដល់សន្តិសុខម្នាក់៣០ ០០០៛(បីមុឺនរៀល)ផងដែរ៕