(ភ្នំពេញ)៖ និស្សិតរបស់សាកលវិទ្យាល័យ ភូមិមិន្ទភ្នំពេញ RUPP ចំនួន៨៧៥នាក់ ទទួលបានការអប់រំអំពីច្បាប់ចរាចរណ៏ផ្លូវគោក រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក ប៉ែន ឃុន នាយរងការិយាល័យចរាចរណ៏ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលចុះទៅអប់រំផ្សព្វផ្សាយ ច្បាប់ចរាចរណ៏ផ្លូវគោក រយៈពេល៣ថ្ងៃ ជូនដល់និស្សិតខាងលើនេះ បានលើកឡើងនូវកត្តាសំខាន់ៗមួយចំនួន ដែលនាំឲ្យមានគ្រោះថ្នាក់ ចរាចរណ៏កើតឡើងរួមមាន បើកបរមានគ្រឿងស្រវឹង បើកបរលឿនហួសល្បឿនកំណត់ បើកបរមិនពាក់មួកសុវត្ថិភាព និងដាក់កញ្ចក់ បើកបរមិនគោរពសិទ្ធិអទិភាពអ្នកដទៃជាដើម ។
ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់សង្គមមួយនេះ នាយរងការិយាល័យ លោក ប៉ែន ឃុន បានអំពាវនាវឲ្យនិស្សិតទាំងអស់ ត្រូវមានស្មារតី និងការទទួលខុសត្រូវយ៉ាងខ្ពស់បំផុត ពេលធ្វើដំណើរម្តងៗ ជាពិសេសនោះ បើកបរកុំមានអាការ:ស្រវឹង ហើយត្រូវពាក់មួកនិងដាក់កញ្ចក់ មើលក្រោយ។
លោកនាយរងការិយាល័យ បានថ្លែងដោយលើកឡើងពីបញ្ហាប្រឈមនានា ហើយអាចជាប់ពន្ធធនាគារ នៅពេលបើកបរយានយន្ត ទាំងឡាយណា ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានរបួសដល់អ្នកដ៏ទៃឬស្លាប់បាត់បង់ជីវិត ដូច្នេះម្នាក់ៗត្រូវពង្រឹងចូលរួម គោរពច្បាប់ចរាចរណ៍ ដូចជាបើកម៉ូតូត្រូវពាក់មួកសុវត្ថិភាព ម៉ូតូដាក់កញ្ចក់ បើករថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ បើកមិនឲ្យលើសល្បឿនកំណត់ និងជាពិសេសនោះ គឺមិនត្រូវបើកបរនៅពេលដែលខ្លួនស្រវឹងនោះឡើយ ៕