(តាកែវ)៖ ក្រុមកម្មករជាច្រើនរយនាក់ ដែលបម្រើការងារនៅរោងចក្រ វីនម៉ាកស៊ូ បានសម្រេចបើកឲ្យ ផ្លូវជាតិលេខ៣ ស្រុកត្រាំកក់ ធ្វើចរាចរណ៍ជាធម្មតាវិញហើយ នៅវេលាម៉ោងប្រមាណជា ៣៖០០រសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
ការបើកឲ្យមានការចរាចរណ៍ជាធម្មតា នៅលើផ្លូវជាតិលេខ៣ ធ្វើឡើងក្រោយពីមានការអន្តរាគមន៍ពីអាជ្ញាធរ។ ប៉ុន្តែចំពោះសំណើ របស់កម្មករមិនទាន់មានដំណោះស្រាយនៅឡើយទេ។
ចំពោះសំណើរបស់កម្មករ សមត្ថកិច្ច និងភាគីពាក់ព័ន្ធ បានដាក់បញ្ជូនទៅកាន់ក្រុមប្រឹក្សាអាជ្ញាកណ្តាលហើយ ដើម្បីដោះស្រាយជូនកម្មករ។
សូមបញ្ជាក់ថា ក្រុមកម្មករជាច្រើនរយនាក់ ដែលបម្រើការងារនៅរោងចក្រ វីនម៉ាកស៊ូ មានទីតាំងស្ថិតនៅឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បាននាំគ្នាបិតផ្លូវជាតិលេខ៣ ដោយសារតែពួកគេខឹង ថៅកែរោងចក្រ បានបញ្ឈប់ក្រុមតំណាងកម្មករ ដោយគ្មានមូលហេតុ៕