Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី ហ៊ុន ម៉ាណា ចុះផ្តល់អំណោយផ្ទះទេវតា៤ខ្នង ដល់ចាស់ជរាគ្នានទីពឹង ក្នុងខេត្តកំពង់ស្ពឺ

11-11-2016 16:04

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោកស្រី ហ៊ុន ម៉ាណា ប្រធានមូលនិធិបាយ័ន បានប្រគល់ជូនផ្ទះទេវតាចំនួន៤ខ្នង ជូនទៅដល់ចាស់ទូរគតជន ចំនួន៤រូប​​ដែលស្ថិតនៅ ក្នុងខេត្តកំពង់ស្ពឺ។

យោងតាម Facebook Page របស់លោកស្រី ហ៊ុន ម៉ាណា បានបញ្ជាក់ថា ផ្ទះទី១ ជាអំណោយរបស់លោក នុត តុន, លោក ជា ចាន់ដារ៉ា, លោកស្រី សារិន ដាលីន ត្រូវបានប្រគល់ ជូនទៅដល់លោកយាយ ជឹម មើ អាយុ៧១ឆ្នាំ រស់នៅភូមិទឹកលង១ ឃុំរុងរឿង ស្រុកថ្ពង  ខេត្តកំពង់ស្ពឺ។

ផ្ទះទី២ ជាអំណោយរបស់លោកស្រីឧកញ៉ា លីម ឈីវហូរ ត្រូវបានប្រគល់ទៅដល់លោកយាយ សាប់ ម៉ាង អាយុ៨៤ឆ្នាំ រស់នៅភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ផ្ទះទី៣ជា អំណោយរបស់លោកស្រីលីម ឈីវហូរ ត្រូវបានប្រគល់ទៅដល់លោក ​​យាយ យឹម លីមស្រី អាយុ៨៦ឆ្នាំ រស់នៅភូមិគោក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ផ្ទះទី៤ ជាអំណោយរបស់លោក ស្រី គឹមហេង សុខផល ត្រូវបានប្រគល់ទៅដល់លោក​​​​យាយ យឹម លីមស្រី អាយុ៨៦ឆ្នាំ រស់នៅភូមិគោក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសផ្ដល់ជូន នូវផ្ទះទេវតាចំនួន៤ខ្នងនោះ ​​ក្រុមការងារក៏បានចែកជូនអំណោយមនុស្សធម៌ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនលោកតា លោកយាយ សិស្សានុសិស្ស, ជនពិការរួមមានសម្ភារៈប្រើប្រាស់គ្រឿង ឧបភោគ-បរិភោគ និងថវិកាមួយចំនួនទៀតផង៕