(ភ្នំពេញ)៖ រហូតដល់ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ រដ្ឋសភាមិនទទួលបានសំណើផ្លូវការ ជុំវិញការស្នើដាក់បេក្ខភាពជំនួស តំណាងតំណាងរាស្រ្តរបស់ លោក ប៉ែន សុវណ្ណ នៅឡើយទេ ទោះបីជាគណបក្សប្រឆាំង បានព្រមព្រៀងស្នើបេក្ខភាព លោក សួន សូរិដា ក៏ដោយ។ នេះបើតាមការបញ្ជាក់របស់ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា។
លោក ឡេង ប៉េងឡុង បានពន្យល់ថា តាមផ្លូវច្បាប់ ការស្នើបេក្ខភាពនេះ ត្រូវធ្វើឡើងតាមរយៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយបើគ.ជ.ប យល់ព្រមហើយទើបដាក់ជូនរដ្ឋសភា ជាអ្នកសម្រេចតាមក្រោយ។
លោក ហង់ ពុទ្ធា អ្នកនាំពាក្យគ.ជ.ប មិនអាចទំនាក់ទំនងបាននៅឡើយទេ នៅព្រឹកនេះ។
សូមបញ្ជាក់ថា លោក សួន សូរីដា ដែលជាបេក្ខជន តំណាងរាស្រ្តបម្រុង មណ្ឌលកំពង់ស្ពឺរបស់គណបក្សសង្រ្គោះជាតិដោយក្រោយមក ត្រូវបានគណបក្សបញ្ជូនឱ្យមកធ្វើជាអនុប្រធានក្រុមការងារគណបក្សសង្រ្គោះជាតិនៅភ្នំពេញវិញ៕