(រតនគីរី)៖ លោកលាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី បានដង្ហែអង្គកឋិនទាន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នាំបច្ឆ័យ៤៤,៧៩៧,០០០រៀល ប្រគល់ព្រះសង្ឃ នៅវត្តសុវណ្ណគិរី ស្ថិតនៅ ស្រុកអូរយ៉ាដាវ ជាប់ព្រំដែនវៀតណាម។
លោកលាវ ស្រេង បានប្រាប់ឲ្យដឹងថា បច្ច័យ៤៤,៧៩៧,០០០រៀល បានមកពីបុណ្យកឋិនទានមហាសាមគ្គីដង្ហែ រៀបចំនៅបរិវេណ សាលាដំបូងខេត្ត ដោយជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ។
បុណ្យកឋិនទាន បានរៀបចំធ្វើនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយធ្វើបទនមស្សការថ្វាយបង្គំព្រះសមាទានសីលនិមន្ត ព្រះសង្ឃចម្រើនព្រះបរត្ត ហើយព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ជួបជុំបរិស័ទ ដង្ហែអង្គកឋិនទាន មហាសាមគ្គីនិងច្ច័យ ដែលប្រមូលបានពី អង្គកឋិនទាននេះ យកទៅកសាងវត្តសុវណ្ណគិរីបរិព័ទ្ធហៅវត្តភូមិឡុំជាប់ព្រំដែនប្រទេសវៀតណាម ស្ថិតក្នុងភូមិឡុំឃុំប៉ក់ញ៉ៃស្រុកអូរយ៉ាដាវ ហើយក៏ជាវត្តអត្ថខត្ត ថែមទៀតផង៕