(ភ្នំពេញ)៖ ក្រុមហ៊ុន ឆាយ សម្បត្ដិគង់ (CSK) ប្រារព្ធពិធីខួប១ឆ្នាំ ក្នុងកិច្ចសហប្រតិបត្ដិការជាមួយ Fuji Medical Instrument MFG ក្នុងការនាំចូលនូវផលិតផលម៉ាស៊ីនចំរោះទឹក Fujiiryoki របស់ប្រទេសជប៉ុន ចូលមកកម្ពុជា ។

លោកស្រី ស៊ុន​សំឡូត នាយិកាក្រុមហ៊ុន CSK បានឲ្យដឹង រយៈពេលមួយឆ្នាំនេះ ក្រុមហ៊ុនយើងទាំងពីរបានសហការគ្នា ក្នុងការនាំចូល​នូវផលិតផលម៉ាស៊ីនចំរោះទឹកម៉ាក Fujiiryoki មកចែកចាយនៅកម្ពុជា ដោយមើលឃើញនូវតម្រូវការ របស់អតិថិជនទាំងអស់ដែលចង់ ទទួលបានម៉ាស៊ីនទឹក ដែលមានគុណភាពខ្ពស់ សម្រាប់សុខភាព ការពារនូវពីសារធាតុគី និងផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងមានអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត ។

លោកស្រីបន្ដថា «ពិសេសដោយសង្កេតឃើញពីភាពរីកចម្រើន ក៏ដូចជាលំហូរចូលរបស់ផលិផល ប្រើប្រាស់ពីបរទេសមកកាន់កម្ពុជា និងទីផ្សារសេរី របស់អាស៊ាន​ទើបបានជំរុញឲ្យក្រុមហ៊ុន ឆាយ សម្បត្ដិគង់ ទៅទស្សនកិច្ចនៅប្រទេសជប៉ុន ហើយក៏បានទទួលការណែនាំ អំពីអ្នកជំនាញរបស់ក្រុមហ៊ុន Fuji Medical Instrument MFJ ពីគុណសម្បត្តិរបស់ម៉ាស៊ីនចំរោះទឹក Fujiiryoki ទើបក្រុមហ៊ុនយើងខ្ញុំសម្រេច​ចិត្ត ចុះអនុសារណៈយោគយល់ (MOU) ជាមួយក្រុហ៊ុន Medical Instrument MFJ»

លោកស្រីបន្ដថា ទន្ទឹមនឹងនោះ ក្នុងរយៈពេលមួយឆ្នាំកន្លងមកក្រុមហ៊ុនឆាយ សម្បត្តិគង់ បានខិតខំដើម្បីចែកចាយនូវផលិផល ម៉ាស៊ីន ចំរោះទឹក Fujiiryoki ដល់ប្រជាពលរដ្ឋកម្ពុជា ដែលត្រូការដើម្បី ប្រើប្រាស់សម្រាប់ទ្រទ្រង់សុខភាពក្នុងរាងកាយ។ ឥលូវនេះក្រុមហ៊ុន ចែកចាយបាន៦ខេត្តក្រុងនៅកម្ពុជា ហើយក្រុមហ៊ុន មានគម្រោងចែកចាយឲ្យបាន២៥ ខេត្តក្រុង ដើម្បីផ្គត់ផ្គង់តំរូវការរបស់ប្រជាជន។

គួរបញ្ជាក់ថា ក្រុមហ៊ុន ឆាយ សម្បត្តិ គង់ ក៏មានគម្រោង និងនាំចូលផលិផលរបស់ក្រុមហ៊ុន Fuji Medical Instrument MFJ. លំដាប់លេខ ១ គឺកៅអីម៉ាស្សា របស់ជប៉ុន សម្រាប់សុខភាព មកកម្ពុជាបន្ថែមទៀត ៕