(កំពង់ឆ្នាំង)៖ អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍ នេត សាវឿន បានប្រលយឲ្យដឹងថា នៅមុនឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងប្រកាសដាក់ចេញនៅគោលនយោបាយក្នុងមូលដ្ឋាន ដែលគោលនយោបាយនេះ សេវាផ្សេងៗនៅក្នុង មូលដ្ឋាន រួមទាំងការធ្វើអត្តសញ្ញាណប័ណ្ណជាដើម នឹងមិនត្រូវបានគិតប្រាក់នោះឡើយ។
ការប្រលយយ៉ាងដូច្នេះរបស់នាយឧត្តមសេនីយ៍ នេត សាវឿន បានធ្វើឡើងនៅក្នុងឱកាសដែលលោក ជាអធិបតីយភាព ប្រកាសតែងតាំង ស្នងការខេត្តនគរបាលកំពង់ឆ្នាំងថ្មី នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។
នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «នៅជិតដាច់ឆ្នាំខាងមុខនេះ ការធ្វើអត្តសញ្ញាណប័ណ្ណនិងសេវាផ្សេងៗនឹងត្រូវ លែងយកលុយ ដែលបច្ចុប្បន្នក្រសួងមហាផ្ទៃកំពុងតែសរសេរផែនការ សុំការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល អត្រានុគូលដ្ឋាន អត្តសញ្ញាណប័ណ្ណ យើងមិនយកលុយពីប្រជាពលរដ្ឋ»។
លោកឧត្តមសេនីយ៍បានលើកឡើងថា កន្លងមកការយកលុយលើសេវាទាំងនេះ ត្រូវបានអ្នកនយោបាយនិងអ្នកប្រជាភិថុតមួយចំនួន តែងលើឡើងនិងសន្យាជាមួយប្រជាពលរដ្ឋ។
សូមជម្រាបថា បច្ចុប្បន្នការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីនៅកម្ពុជា រាជរដ្ឋាភិបាលបានកំណត់តម្លៃ១ម៉ឺនរៀល ប៉ុន្តែតម្លៃនេះនឹងគ្មានទៀត ឡើយ នៅមុនឆ្នាំ២០១៧៕