Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង អំពាវនាវឲ្យពលរដ្ឋអនុវត្តអនាម័យស្អាត ដើម្បីជៀសវាង ការពុលអាហារផ្សេងៗ ក្នុងព្រះរាជពិធីបុណ្យអុំទូក

10-11-2016 09:59

(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អំពាវនាវដល់សាធារណជនទាំងអស់ ឲ្យចូលរួមអនុអនាម័យស្អាត ដើម្បីសុខភាពល្អ ឲ្យជៀសផុតពីការពុលចំណីអាហារ និងជំងឺឆ្លងផ្សេងៗ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ដែលនឹងចូលមកដល់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ។

​បើតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលចេញនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានលើកឡើងថា «គ្រប់ៗគ្នា ចាប់តាំងពីអ្នកបរិភោគរហូតដល់ អ្នកបម្រើអាហារ ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់ សុវត្ថិភាពចំណីអាហារ ចាប់តាំងពីការរៀបចំចំណីអាហារ របៀបទុកដាក់ពេលចម្អិនអាហារ»។

បន្ថែមពីនេះ លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា សាធារណជនទាំងអស់ត្រូវចូលរួមអនុវត្តអនាម័យស្អាត ដើម្បីជៀសផុតពីការពុលចំណីអាហារ និងជំងឺឆ្លងផ្សេងៗ ដែលបង្កឡើងដោយ ចំណីអាហារគ្មានអនាម័យ ឬទឹកកខ្វក់ ដែលមានមេរោគ បាត់តេរី វីរុស ប៉ារ៉ាស៊ីត ឬសារធាតុគីមីផ្សេង៕

ខាងក្រោមនេះ ជាលិខិតរបស់ក្រសួងសុខាភិបាល ដែលខ្លឹមសារទាំងស្រុង៖