(ភ្នំពេញ)៖ លោក នុត សាវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានអះអាង ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ថា មិនមានការស្នើឱ្យ លោក មាជ សុវណ្ណារ៉ា បោះឆ្នោតនៅក្នុងពន្ធនាគារទេ ហើយក៏អត់មានករណីនេះដែរ។
អ្នកនាំពាក្យរូបនោះបានចាត់ទុកការបង្ហោះព័ត៌មាននេះនៅលើ Facebook ថា មន្រ្តីស្ថានទូតអាមេរិក យកសន្លឹកឆ្នោតឱ្យ លោក មាជ សុវណ្ណារ៉ា បោះឆ្នោតជ្រើសរើស ប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងពន្ធនាគារ គឺជារឿងប្រឌិត និងកេងចំណេញនយោបាយ។
ការចេញប្រកាសច្រានចោលព័ត៌មានខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានមួយចំនួនបង្ហោះនៅលើបណ្តាញសង្គមថា អ្នកទោស មាជ សុវណ្ណារ៉ា អាចបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងពន្ធនាគារព្រៃស។