(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល បានប្រកាសជាសាធារណៈដល់បណ្ដា ប្រធានអង្គការសង្គមស៊ីវិល ដែលមានឈ្មោះនៅក្នុងលិខិត ចំហផ្ញើមក ក្រសួង នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦កន្លងទៅ សូមចូលរួមកិច្ចប្រជុំ ពាក់ព័ន្ធនឹងការនាំចេញខ្សាច់ទៅបរទេសដែលកិច្ច ប្រជុំនេះ នឹងត្រូវបានប្រព្រឹត្តទៅ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
លោក ឌិត ទីណា អ្នកនាំពាក្យក្រសួងរ៉ែ បានបញ្ជាក់ថា មូលហេតុដែលក្រសួងប្រកាសជាសាធារណៈ បែបនេះក៏ព្រោះតែអង្គការសង្គម ស៊ីវិល មួយចំនួនមិនបានចុះបញ្ជី ដែលនាំឲ្យក្រសួងមិនបានស្គាល់អាស័យដ្ឋានច្បាស់លាស់ សម្រាប់ធ្វើការទំនាក់ទំនង។
លោក ឌិត ទីណា បន្ថែមថា អង្គការសង្គមស៊ីវិល អាចធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ ០១២ ៩៣៣ ២៦១៕