
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
គ.ជ.ប៖ ប្រជាពលរដ្ឋខ្មែរជិត៧លាននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត គិតត្រឹមថ្ងៃទី០៧ ខែវិចិ្ឆកា
08-11-2016 04:04
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់នៅថ្ងៃទី០៨ ខែវិចិ្ឆកា ឆ្នាំ២០១៦នេះថា គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី០៧ ខែវិចិ្ឆកា ឆ្នាំ២០១៦ ប្រជាពលរដ្ឋខ្មែរចំនួន ៦,៩០៤,៤៥៦នាក់ ស្មើនឹងប្រមាណ៧១.៤៤ភាគរយហើយ បានទៅចុះឈ្មោះ បោះឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប។
សូមជម្រាបថា ដំណើរការចុះឈ្មោះបោះឆ្នោតថ្មីបានចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង មានសិទ្ធិចុះឈ្មោះបោះឆ្នោត មានចំនួនជាង៩.៦លាននាក់៕